យើងជាអ្នកណា

សកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ ដែលពីមុនមានឈ្មោះថាសកម្មភាពសង្គមដើម្បីការផ្លាស់ប្តូរ គឺជាអង្គការធនធានមួយដែលធ្វើការគាំទ្រ និងជាផ្នែកមួយនៃចលនាស្រ្តីជាមូលដ្ឋាន។ យើងធ្វើការដោយផ្ទាល់ និងប្រយោលជាមួយស្រ្តីកម្មករ អង្គការស្រ្តី ក្រុមកសិករ យុវជន នៅតាមបណ្តាញជនបទទីក្រុង និងសហគមន៍ ដោយសម្របសម្រួល និងកសាងការវិភាគស៊ីជម្រៅទៅលើប្រព័ន្ធ សេដ្ឋកិច្ច-សង្គម គាំទ្រលើការសិក្សាស្រាវជ្រាវឯកសារ និងវិភាគគោលនយោបាយ ដែលជាផ្នែកមួយនៃជំនួយបច្ចេកទេស ការចូលរួម និងការគាំទ្រតស៊ូមតិរបស់ស្ត្រី និងការតស៊ូជាមូលដ្ឋានសម្រាប់ការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ច និងនយោបាយ។ គោលដៅរយៈពេលវែង គឺចលនាវិភាគស៊ីជម្រៅរបស់មនុស្ស ដើម្បីយុត្តិធម៌សង្គម និងសេដ្ឋកិច្ច ដើម្បីអំពាវនាវបញ្ចប់រាល់គ្រប់ទម្រង់នៃការរើសអើង និងទទួលបានសិទ្ធិស្មើគ្នាចំពោះសិទ្ធិមនុស្សជាមូលដ្ឋាន។

about-thumb
about-thumb
about-thumb
អ្វីដែលយើងធ្វើ

យើងស្វែងរកការកសាង និងពង្រឹងចលនា ការវិភាគស៊ីជម្រៅរបស់ប្រជាជន និងស្ត្រី ដើម្បីយុត្តិធម៌ សេដ្ឋកិច្ច និងសង្គម ដើម្បីអោយបញ្ចប់រាល់គ្រប់ទម្រង់នៃការរើសអើង និងទទួលបានសិទ្ធិស្មើគ្នាចំពោះសិទ្ធិមនុស្សជាមូលដ្ឋាន។

គោលបំណងរបស់យើង

• បញ្ចប់ការរើសអើង និងសិទ្ធិមនុស្សសម្រាប់អ្នកទាំងអស់គ្នា

• សង្គមកាន់តែមានសមធម៌ និងសង្គមប្រជាធិបតេយ្យ

• ចលនារបស់ប្រជាជនមានភាពបន្សុំា និងមានភាពពិតប្រាកដ

• ការអភិវឌ្ឍន៍បែបជម្រើសជំនួសតាមរយៈយុទ្ធនាការសុខភាពដែលលើកកម្ពស់លទ្ធភាពក្នុងការទទួលបាន និងគុណភាពនៃការថែទាំសុខភាពសម្រាប់ទាំងអស់គ្នា ជាពិសេសប្រជាជនក្រីក្រ និងគម្រូគោលគំនិតកសិកម្មបែបអធិបតេយ្យភាពស្បៀង និងសិទ្ធិរបស់អ្នកស្រែ និងកសិករ។

គុណតម្លៃរបស់យើង

តម្លៃរបស់យើងឆ្លុះបញ្ចាំងពីការវិវត្តរបស់យើង។ យើងជឿជាក់ថា ដើម្បីមានឥទ្ធិពលលើគោលនយោបាយ ឫសគល់ត្រូវតែយល់ដឹង និងចូលរួមក្នុងដំណើរការនៃការផ្លាស់ប្តូរ។ យើងប្តេជ្ញាចំពោះភាពចម្រុះ សមភាព និងភាពជាដៃគូ។ យើងប្តេជ្ញាកសាងចលនារួបរួមដ៏រឹងមាំដែលអាចមានឥទ្ធិពលលើការផ្លាស់ប្តូរ និងយុត្តិធម៌ដល់សង្គមកម្ពុជា។

ជំនឿនយោបាយរបស់យើង

“SACD” គឺជាអង្គការក្រៅរដ្ឋាភិបាល នៅក្នុងសង្គម ដែលធ្វើការជាស្ថាប័នធនធានក្នុងការគាំទ្រដល់ការកសាង និងពង្រឹងចលនាមូលដ្ឋាន រួមទាំងចលនាកម្មករ ស្ត្រី និងកសិករ។

អំពីអេសអេស៊ី

“អេសអេស៊ី” គឺជាអង្គការក្រៅរដ្ឋាភិបាល នៅក្នុងសង្គម ដែលធ្វើការជាស្ថាប័នធនធានក្នុងការគាំទ្រដល់ការកសាង និងពង្រឹងចលនាមូលដ្ឋាន រួមទាំងចលនាកម្មករ ស្ត្រី និងកសិករ។

 

 

ព្រឹត្តិការណ៍នាខាងមុខ

ការកសាងក្រុម

សកម្មភាពក្រុមពិភាក្សាយុវជនក្នុងការសាងចំណេះដឹងអំពីបម្រែបម្រួលអាកាសធាតុ!

យុទ្ធនាការ

ពួកយើងជា កសិករ កម្មករ អ្នកប្រកបរបរផ្លូវភេទ សិល្បៈសិស្ស និស្សិត សូមចូលរួមគាំទ្រTRIPSWAIVERរួមជាមួយបណ្តាញថ្នាក់តំបន់ដទៃទៀត។  

តំណរភ្ជាប់៖ TRIPSWAIVER

បច្ចុប្បន្នភាពសារព័ត៌មាន

លិខិតអញ្ជើញអ្នកសារព័ត៌មាន កម្មវិធីបុណ្យពូជសាមគ្គីសហគមន៍ “រួមគ្នាអភិរក្សពូជបុរាណ ថែរក្សាអត្តសញ្ញាណជាតិ”

តំណរភ្ជាប់៖ កម្មវិធីបុណ្យពូជសាមគ្គីសហគមន៍