blog-thumb
លិខិតអញ្ជើញអ្នកសារព័ត៌មាន កម្មវិធីបុណ្យពូជសាមគ្គីសហគមន៍

“រួមគ្នាអភិរក្សពូជបុរាណ ថែរក្សាអត្តសញ្ញាណជាតិ”

កម្មវត្ថុ៖ តាងនាមឱ្យសហគមន៍ ដែលរៀបចំកម្មវិធីបុណ្យពូជសាមគ្គីសហគមន៍ យើងខ្ញុំមានកត្តិយស សូមជម្រាបភ្ញៀវអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា សហគមន៍មូលដ្ឋានចំនួន៥ នឹងរៀបចំកម្មវិធីបុណ្យពូជសាមគ្គីសហគមន៍ស្តីពី “រួមគ្នាអភិរក្សពូជបុរាណ ថែរក្សាអត្តសញ្ញាណជាតិ”។ កម្មវិធីបុណ្យពូជ ត្រូវបានរៀបចំ និងផ្តួចផ្តើមធ្វើឡើងលើកទី១ ដោយសហគមន៍ពីបណ្តាលខេត្តមួយចំនួននៅទូទាំងប្រទេសកម្ពុជា ជាមួយការគាំទ្របច្ចេកទេសពីស្ថាប័នមួយចំនួន ដែលធ្វើការផ្តោតលើការលើកកម្ពស់អធិបតេយ្យស្បៀង គាំទ្រសហគមន៍ដែលរងគ្រោះដីធ្លីដោយសារការបណ្តេញចេញការពារធនធម្មជាតិ សិទ្ធិស្ត្រី និងលើកកម្ពស់សិទ្ធិអ្នកស្រែ។ បុណ្យពូជលើកទី១ ត្រូវបានប្រារព្វនៅខេត្តសៀមរាប។ គោលបំណងចំបងនៃបុណ្យពូជ គឺដើម្បីលើកកម្ពស់ពូជបុរាណ ស្តារឡើងវិញនូវការផលិតស្បៀងអាហារដែលប្រកបដោយសុខុមាលភាព និងកាត់បន្ថយការចំណាយទៅលើធាតុចូលនៃការផលិតស្បៀងអាហាររបស់កសិករ និងអ្នកផលិតស្បៀងអាហារខ្នាតតូចនៅកម្ពុជា។ ការប្រារព្ធបុណ្យពូជ ក៏បានផ្តល់លំហរដល់អ្នកស្រែ កសិករក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសដាំដុះផលិតស្បៀងតាមបែបក្សេត្របរិស្ថាន។ កម្មវិធីបុណ្យពូជមានដូចជា ការផ្លាស់ប្តូរនិងចែករំលែកពូជ កម្មវិធីសាសនា ព្រឹត្តិការណ៍សិល្បៈ ព្រមទាំងការចែករំលែកផ្លាស់ប្តូរចំណេះដឹងពីកសិករ ទៅកសិករជាដើម។ល។ ក្នុងឆ្នាំ២០២២ ពិធីបុណ្យពូជ ត្រូវបានរៀបចំឡើងដោយសហគមន៍នេសាទស្តីក្រោមរហាលសួង នៅខេត្តបាត់ដំបង។ សមាជិកនៃសហគមន៍នេសាទនេះ បានអនុវត្តក្សេត្របរិស្ថានជាច្រើនឆ្នាំ។ សម្រាប់ឆ្នាំនេះ បុណ្យពូជសាមគ្គីសហគមន៍ នឹងត្រូវរៀបចំឡើងដោយសហគមន៍មូលដ្ឋានចំនួន៥ ដែលធ្វើការក្នុងខេត្តកំពង់ឆ្នាំង។

គោលបំណងសម្រាប់បុណ្យពូជសាមគ្គីសហគមន៍ មានដូចខាងក្រោម៖ 

១. ចូលរួមថែរក្សា ស្តារ និងអភិរក្សពូជបុរាណនៅមូលដ្ឋាន 

២. ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីការរក្សាទុកពូជបុរាណ បច្ចេកទេសកសិកម្មតាមបែបធម្មជាតិ ឬក្សេត្របរិស្ថាន ដើម្បីលើកកម្ពស់ការធ្វើកសិកម្ម ដែលកាត់បន្ថយការចំណាយទៅលើធាតុចូលកសិកម្មរបស់កសិករ អ្នកស្រែ និងអ្នកផលិតស្បៀងខ្នាតតូច ព្រមទាំងកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់សារធាតុគីមី។

៣. ភ្ជាប់ និងពង្រឹងទំនាក់ទំនងរវាងសហគមន៍កសិករដែលអនុវត្តក្សេត្របរិស្ថាន។ 

កាលបរិច្ឆេទ កម្មវិធីបុណ្យពូជសាមគ្គីសហគមន៍ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ពីម៉ោង១៤:០០ រសៀលដល់ម៉ោង ២១:៣០នាទី និងនៅថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី២១ ខែមីនា ចាប់ពីម៉ោង៨:០០ ដល់ម៉ោង ១២:០០ រសៀល ត្រូវនឹងថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣។ 

ទីកន្លែង កម្មវិធីបុណ្យពូជសាមគ្គីសហគមន៍ នឹងប្រព្រឹត្តទៅក្នុងបរិវេណការិយាល័យសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី ដែលមានអាសយដ្ឋាន នៅភូមិអណ្ដូងរវាង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

អ្នកចូលរួម ប្រមាណជាង៦០០នាក់ ដែលអញ្ជើញមកពីសហគមន៍ដូចជាអ្នកស្រែ កសិករ/អ្នកផលិតស្បៀងអាហារខ្នាតតូច អ្នកនេសាទ ជនជាតិដើមភាគតិច យុវជន សិល្បៈសហគមន៍ ពុទ្ធបរិសាត់ប្រជាពលរដ្ឋក្នុងសហគមន៍ន សហគមន៍ដីធ្លីពីបណ្តាលខេត្តមួយចំនួន ព្រមទាំងសមាគមន៍ និងអង្គការ នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

កំណត់សម្គាល់ជូននិពន្ធនាយក៖ សម្រាប់ព័ត៌មានបន្ថែម ឬ បញ្ជាក់ពីវត្តមានរបស់អ្នកសារព័ត៌មាន

សូមទំនាក់ទំនងមកកាន់តំណាងសហគមន៍រៀបចំកម្មវិធីបុណ្យពូជសាមគ្គីសហគមន៍ មានរាយនាមខាងក្រោម៖

១. លោកស្រី សាំង សៀម ប្រធានសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី លេខទូរស័ព្ទ៖ ០៩២ ៨១០ ៣២៦

២. លោកស្រី ហ៊ី សុចាន់ អនុប្រធានសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី លេខទូរស័ព្ទ៖ ០៨៩ ៦១៤ ០០១

៣. លោកស្រី ប៉ិញ អាត ប្រធានសហគមន៍ព្រៃឈើស្ទឹងខ្សាច់ស  លេខទូរស័ព្ទ៖ ០៦១ ៥៥៣ ៨៣២

៤. លោក ជា ភ័ណ្ឌ ទីប្រឹក្សាសហគមន៍ការពារធនធានធម្មជាតិ  លេខទូរស័ព្ទ៖ ០៩០ ២១០ ២២២

៥. លោកស្រី អ៊ុំ សុភី តំណាងសហគមន៍ដីធ្លីឡពាង  លេខទូរស័ព្ទ៖ ០៧៨ ៥០៦ ៨៣០

៦. លោកស្រី ជា សុង គណកម្មការសហគមន៍ព្រៃឈើ១៨៥ឃេ ធីតាចំបក់ធំ  លេខទូរស័ព្ទ៖ ០៧១ ៤៨២ ៩៦០៥

ចំណាំ៖ 

១. សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យនៅក្នុងរបៀបវារៈ

២. សូមជូនដំណឹងមកសមាជិកក្រុមការងារបច្ចេកទេស ដើម្បីរកទីតាំង ឬ សម្រាប់ភាសារអង់គ្លេស៖ 

១. លោកស្រី លីវ លីណា តាមរយៈទូរស័ព្ទលេខ៖ ០៩៩ ៧៦៨ ១៤៩ 

២. លោក ផូ សុផល តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៦៤២ ១០៥  

៣. កញ្ញា រស់ សុគន្ធី តាមរយៈលេខទូរស័ព្ទ ០១២ ២១៧ ៨៨៧